ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ២ កន្លែង ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។
•តាមរយៈសេចក្តីជូនដំណឹងជាផ្លូវការ មូលដ្ឋានសុខាភិបាលដែលត្រូវបញ្ចប់កិច្ចសន្យារួមមាន៖ ១. មន្ទីរសម្រាកព្យាបាល ទំនប់ធំ៖ ស្ថិតនៅផ្លូវជាតិលេខ៥១ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ២. មន្ទីរសម្រាកព្យាបាល អេស វី សម្បត្តិវឌ្ឍនៈ៖ ស្ថិតនៅផ្លូវលេខ១០៦A សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
• ចំណុចសំខាន់សម្រាប់សមាជិក ប.ស.ស.
ការសម្រេចបញ្ចប់កិច្ចសន្យានេះ មានផលវិបាកដោយផ្ទាល់ដល់ការប្រើប្រាស់សេវាដូចខាងក្រោម៖
• ការទូទាត់សេវា៖ ចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ ប.ស.ស. នឹងមិនទទួលរ៉ាប់រងរាល់ការចំណាយលើសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅមន្ទីរសម្រាកព្យាបាលទាំង ២ ខាងលើឡើយ។
• បន្ទុកចំណាយ៖ ប្រសិនបើសមាជិក ប.ស.ស. នៅតែបន្តទៅប្រើប្រាស់សេវានៅទីតាំងទាំងនោះ រាល់ការចំណាយទាំងអស់នឹងក្លាយជាបន្ទុកផ្ទាល់ខ្លួនរបស់សមាជិក (បង់ប្រាក់ផ្ទាល់ខ្លួន)។
ប.ស.ស. បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតដែលជាសមាជិកទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងការខាតបង់ថវិកាដោយអចេតនា និងស្នើឱ្យស្វែងរកសេវាសុខាភិបាលនៅមូលដ្ឋានសុខាភិបាលផ្សេងទៀតដែលជាដៃគូរបស់ ប.ស.ស.។
ផ្សាយចេញដោយ:លោក រ៉េត ឌីណេត កោះឯករាជ្យ 081888767
ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
