សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់ក្រសួងមហាផ្ទៃ។
ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អភិបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បី៖
បូកសរុប និងវាយតម្លៃ លើសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅ។
ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយនានា ពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវារដ្ឋបាល។
ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៦ ឲ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល។
សមិទ្ធផលដែលក្រសួងមហាផ្ទៃសម្រេចបានកន្លងមក គឺជាសរសរទ្រូងយ៉ាងសំខាន់ក្នុងការធានានូវសុខសន្តិភាព និងស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
ផ្សាយដោយ: ( ឌីណេត DINETH )
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
