អភិបាលក្រុងអរិយក្សត្រ ជំរុញការពិនិត្យរបាយការណ៍ និងប្រសិទ្ធភាពការងារប្រចាំខែ
ក្រុងអរិយក្សត្រ៖ រដ្ឋបាលក្រុងអរិយក្សត្រ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាព និងពង្រឹងការទទួលខុសត្រូវរបស់ការិយាល័យចំណុះទាំងអស់ ក្រោមអធិបតីភាពលោក ចាន់ តារា អភិបាលក្រុង កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅនៅសាលាក្រុងអរិយក្សត្រនេះ មានចំណុចសំខាន់ៗចំនួនពីរដែលត្រូវបានលើកយកមកពិភាក្សា៖
ការត្រួតពិនិត្យការអនុវត្តការងារ៖ វាយតម្លៃលើលទ្ធផលដែលសម្រេចបានក្នុងខែកន្លងមក និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងមូលដ្ឋាន។
តម្លាភាពនៃរបាយការណ៍៖ ជំរុញឱ្យការិយាល័យ និងអង្គភាពចំណុះ រៀបចំរបាយការណ៍ឱ្យបានច្បាស់លាស់ ឆ្លុះបញ្ចាំងពីតថភាពការងារជាក់ស្តែង ដើម្បីធានាបាននូវគណនេយ្យភាពចំពោះមុខរដ្ឋបាលក្រុង និងប្រជាពលរដ្ឋ។
ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសាធារណៈ និងធានាថា រាល់សកម្មភាពរបស់រដ្ឋបាលក្រុង ត្រូវបានអនុវត្តដោយរលូន និងមានការត្រួតពិនិត្យដិតដល់។
ផ្សាយចេញដោយ: រ៉េត ឌីណេត
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
