រដ្ឋបាលខណ្ឌ មានជ័យ: ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ លោកនៅតែបើកយុទ្ធនាការក្តៅ គគុក កណ្តាប់ដៃដែក តាមកម្ទេច ចោល ប្រមូលអោយ អស់រាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
ខណ្ឌមានជ័យ៖ នាព្រឹក ថ្ងៃ ទី ១ ខែ មិថុនា ឆ្នាំ២០២៦ នេះដោយ អនុវត្តតាមការចង្អុលបង្ហាញ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ មាន ជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះប្រតិបត្តិការរដ្ឋបាល និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អ ន ក្រ ប ក របស់រាជរដ្ឋាភិបាល នៅតាមគោលដៅនិងមូលដ្ឋាន ស្មុគស្មាញសំខាន់ៗ
ស្ថិតនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ លោក វីរៈសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជយ័ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ព្រមទាំងលោកអភិបាលរង លោកនាយករដ្ឋបាល និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ជាច្រើនរូបទៀត
នេះការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ខណ្ឌមានជ័យ ដើម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលចុះ អនុវត្តន៍ ជាប់ ទាំងថ្ងៃទាំងយប់ ដល់មូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ផ្ទះសំណាក់ ផ្ទះជួល អគារខុនដូ និងកន្លែងផ្សេងៗជាច្រើនទៀតក្នុងមូលដ្ឋាន ដែលជាការ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុក ដាក់ ជាចម្បងលើសុខសុវត្ថិភាព ប្រទេសជាតិព្រមទាំង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌ លោកអភិបាលបានបង្ហាញ គិតភ្លាម ធ្វើភ្លាម និងធ្វើឱ្យចំគោលដៅ ដោយមិនទុកឱ្យបញ្ហា អសន្តិសុខ ណាមួយមកយាយីដល់សេចក្តីសុខរបស់សង្គមជាតិ និងបងប្អូនប្រជាជន ណាម្នាក់ឡើយ។
ប្រតិបត្តិការរដ្ឋបាលនាព្រឹកនេះ គឺផ្តោតសំខាន់លើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនានា ដើម្បីធានាឱ្យបាននូវការរស់នៅដោយសុខដុមរមនារបស់ប្រជាពលរដ្ឋគ្រប់រូប។
ចំណុចគន្លឹះ និងជាធានាដំដៅដ៏សំខាន់នៅក្នុងយុទ្ធនាការនេះ គឺការប្រកាសសង្គ្រាមប្រឆាំងនឹង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scams និងល្បែងស៊ីសងអនឡាញ។ នេះជាបញ្ហាប្រឈមដ៏ស្រួចស្រាលមួយ ដែលកំពុងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ យាយីសេចក្តីសុខ ផ្លូវចិត្ត និងបំបែកបាក់សុភមង្គលគ្រួសាររបស់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនតាមរយៈល្បិចកលដ៏ពិសពុល។
ក្រោមការដឹកនាំរបស់ លោក សេង គន្ធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ នាថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២៦ នេះ
លោក ក៏បានកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់ក្នុងការ បោសសម្អាត និងទប់ស្កាត់ រាល់ទម្រង់នៃការឆបោកតាមអនឡាញទាំងអស់ បូកសរុបបាន ចំនួន ៨ ទីតាំង មានជនបរទេសសរុប ៨៣ នាក់ ស្រី ១១នាក់មាន ១០សញ្ជាតិ មានឯកសារត្រឹមត្រូវ និងពុំមាន Scam Onlineទេ
ឃាត់ខ្លួនចំនួន ៣៨ នាក់ ស្រី ៣ នាក់
ពុំមានឯកសារស្នាក់នៅ ក្នុងនោះ
នីហ្សេយ៉ា ប្រុស ៣១ នាក់ ស្រី ម្នាក់
មីយ៉ាម៉ា ប្រុស ១ នាក់ ស្រី គ្មាន
ប៉ាគីសកស្ថាន ប្រុស ១ នាក់ ស្រី គ្មាន
ហ្គាណា ប្រុស ២ នាក់ ស្រី ម្នាក់
តូហ្គូ ប្រុស ១ នាក់ ស្រីគ្មាន
កាមរ៉ូន ប្រុស ១ នាក់ ស្រី គ្មាន
យូហ្គាន់ដា ប្រុស ១ នាក់ ស្រី ម្នាក់
ដើម្បីបញ្ជូនទៅ កាន់ ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ និង ធ្វេីការផាកពិន័យ ផងដែរ។
ក្នុងឱកាសចុះបេសកកម្មនោះដែរ លោក
ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈការអំពាវនាវ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាកម្លាំងសហការជាមួយអាជ្ញាធរខណ្ឌ។ លោកបានបញ្ជាក់ថា ការរួមចំណែកផ្តល់ព័ត៌មាន និងរាយការណ៍រាល់ការសង្ស័យជុំវិញទីតាំងប្រមូលផ្តុំខុសប្រក្រតី គឺជាកត្តាដ៏សំខាន់ដែលជួយឱ្យសមត្ថកិច្ចអាចចុះអន្តរាគមន៍ ត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា ដើម្បីរួមគ្នាបង្កើតសហគមន៍មួយប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសជាតិយើង អោយកាន់តែជឿនលឿន ដូចបណ្តាប្រទេស ដទៃទៀតនៅលើ ពិភពលោក។
អត្ថបទ: លោក រ៉េត ឌីណេត (កោះឯករាជ្យ)
កាលបរិច្ឆេទ៖ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
