ឯកឧត្តម ទឹម សាវឿន និងក្រុមការងារ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ចែកជូនគ្រួសារសមាជិកបក្សមានជីវភាពខ្វះខាត នៅខណ្ឌពោធិ៍សែនជ័យ
រាជធានី ភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ទឹម សាវឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សនៅមូលដ្ឋានរាជធានីភ្នំពេញ រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សសង្កាត់ និងបក្សភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា យកទៅចែកជូនដល់សមាជិកបក្សដែលមានជីវភាពក្រីក្រខ្វះខាតចំនួន ១គ្រួសារ គឺលោកយាយ មាង ថុល អាយុ ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានសមាជិកក្នុងបន្ទុកចំនួន ៤នាក់ ស្រី ៣នាក់ កំពុងសិក្សា រស់នៅភូមិចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សកម្មភាពមនុស្សធម៌នេះ រៀបចំឡើងដោយទទួលបានសេចក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោប្រធានគណបក្ស និងដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
សម្ភារ និងថវិកាដែលបានឧបត្ថម្ភដល់គ្រួសារខាងលើរួមមាន៖
១ អង្ករ ១បេ ទម្ងន់ ២៥គីឡូក្រាម
២ មី ១កេស
៣ ត្រីខ ១យួរ
៤ ទឹកត្រី ១យួរ
៥ ទឹកស៊ីអ៊ីវ ១យួរ
៦ អំបិល ៥គីឡូក្រាម
៧ ប៊ីចេង ១០កញ្ចប់តូច
៨ ទឹកសុទ្ធ ៣កេស
៩ ថវិកាចំនួន ៨មុឺនរៀល
នៅក្នុងឱកាសនោះ លោកយាយ មាង ថុល ព្រមទាំងក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែននិង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនបោះបង់ចោល ឡើយ។
ផ្សាយចេញ : ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦
October 22, 2026
ដោយ លោក រ៉េត ឌីណេត (RET DINETH)
