យុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មី
[ខេត្តកណ្តាល]៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ យុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបចំពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល។
ផ្អែកតាមលទ្ធផលនៃការបោះឆ្នោត បេក្ខជន-បេក្ខនារីចំនួន ៥ រូប ដែលទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេ ត្រូវបានជ្រើសតាំងជាថ្នាក់ដឹកនាំយុវជនគណបក្សឃុំវិហារសួគ៌ តាមលំដាប់លំដោយរចនាសម្ព័ន្ធ ដូចខាងក្រោម៖
° ប្រធាន៖ លោក ហុង បញ្ញា អាយុ ៣១ ឆ្នាំ (សមាជិកក្រុមប្រឹក្សាឃុំ) ទទួលបាន ២១៧ សំឡេង។
° អនុប្រធាន៖ កញ្ញា មី ចេនី អាយុ ២៥ ឆ្នាំ (គ្រូបង្រៀនកិច្ចសន្យាបឋមសិក្សា) ទទួលបាន ១៦១ សំឡេង។
° សមាជិក៖ លោកស្រី រ័ត្ន លក្ខិណា អាយុ ៣៤ ឆ្នាំ (នាយិកាមត្តេយ្យសិក្សា) ទទួលបាន ១៤៧ សំឡេង។
° សមាជិក៖ លោក រ៉េត ផាន់ណា អាយុ ២០ ឆ្នាំ (និស្សិត) ទទួលបាន ១១៩ សំឡេង។
ពិធីបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន ស្របតាមគោលការណ៍ផ្ទៃក្នុងរបស់គណបក្ស ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងបង្កើនប្រសិទ្ធភាពការងារចលនាយុវជននៅក្នុងមូលដ្ឋានឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាបន្ថែមទៀត៕
អត្ថបទ៖ លោក រ៉េត ឌីណេត កោះឯករាជ្យ
ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
