លោក លី ឡាវី និពន្ធនាយករងគេហទំព័រកាសែតកោះឯករាជ្យ រៀបចំពិធីឡើងគេហដ្ឋានថ្មី នៅខណ្ឌព្រែកព្នៅ
[រាជធានីភ្នំពេញ]៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ លោក លី ឡាវី និពន្ធនាយករងនៃគេហទំព័រសារព័ត៌មាន «កាសែតកោះឯករាជ្យ» និងក្រុមគ្រួសារ បានរៀបចំពិធីក្រុងពាលី និងឡើងគេហដ្ឋានថ្មីមួយ ដែលស្ថិតនៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសដ៏រីករាយនោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក រ៉េត ឌីណេត និពន្ធនាយកគេហទំព័រសារព័ត៌មាន «កាសែតកោះឯករាជ្យ» ព្រមទាំងសហការី រួមជាមួយសាច់ញាតិ និងមិត្តភក្តិជិតដិតជាច្រើនរូបទៀត ដើម្បីចូលរួមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ និងជូនពរជ័យសិរីសួស្តីដល់ម្ចាស់ផ្ទះ។
ពិធីក្រុងពាលី និងឡើងគេហដ្ឋានថ្មីនេះ បានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ ដោយមានការរៀបចំសែនព្រេន និងដង្វាយផ្សេងៗ ដើម្បីសុំសេចក្តីសុខចម្រើន និងលាភជ័យសម្រាប់សមាជិកគ្រួសារទាំងអស់ ដែលនឹងត្រូវរស់នៅក្នុងគេហដ្ឋានថ្មីនេះ តទៅអនាគត៕
អត្ថបទ ៖ លោក រ៉េត ឌីណេត កោះឯករាជ្យ
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
