ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញព្រះរាជកិច្ចទទួលស្វាគមន៍ភ្ញៀវបរទេសជាន់ខ្ពស់ ជំនួសព្រះអង្គ
ដោយសារស្ថានភាពព្រះរាជសុខភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពុំទាន់អាចបំពេញព្រះរាជកិច្ចបាន ព្រះអង្គបានប្រគល់ភារកិច្ចជូន សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីប្រទេសជិតខាង រួមមាន ឯកឧត្តម តូ ឡឹម និងឯកឧត្តម ថងលុន ស៊ីសុលីត។ ពិធីទទួលស្វាគមន៍ជាផ្លូវការនេះ នឹងប្រព្រឹត្តទៅនៅក្នុងព្រះបរមរាជវាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦
ផ្សាយចេញដោយ:រ៉េត ឌីណេត
ប្រភព:រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦
