គណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ បើកកិច្ចប្រជុំពង្រឹងការងារឃោសនាអប់រំ និងចលនាសហជីព
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារឃោសនាអប់រំ និងការកសាងអង្គការសហជីពនៅតាមរោងចក្រ សហគ្រាស នាថ្ងៃត្រង់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឡុង ង៉ែត អនុប្រធានគណៈកម្មាធិការគណបក្សខណ្ឌ និងជាប្រធានលេខាធិការដ្ឋានសហជីពខណ្ឌឫស្សីកែវ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សខណ្ឌ សមាជិកគណៈឃោសនាអប់រំ ក្រុមចលនាសហជីព និងមន្ត្រីទទួលបន្ទុកបណ្តាញសង្គម (Admin Telegram) មកពីសង្កាត់ទាំង៧ សរុបប្រមាណ ៣០នាក់។
• ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំ៖
• អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៥ ចំណុច រួមមាន៖
• បូកសរុបលទ្ធផលការងារ៖ ពិនិត្យរបាយការណ៍វឌ្ឍនភាពការងារឃោសនាអប់រំប្រចាំខែមករា ឆ្នាំ២០២៦។
• ការងារអប់រំនយោបាយ៖ ពិភាក្សាលើផែនការបើកវគ្គអប់រំនយោបាយរបស់គណបក្សខណ្ឌ។
• ការបណ្តុះបណ្តាលធនធានមនុស្ស៖ ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលការងារមហាជន ថ្នាក់ខណ្ឌ-សង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៩-២១ ខែមិថុនា ឆ្នាំ២០២៦។
• ការពង្រឹងរចនាសម្ព័ន្ធ៖ រៀបចំពិធីប្រកាសសមាសភាពក្រុមការងារចលនាសហជីពខណ្ឌ ដើម្បីជំរុញការកសាងបក្សនៅតាមរោងចក្រ សហគ្រាស។
បញ្ហាផ្សេងៗ៖ ការពិភាក្សាលើការងារចាំបាច់មួយចំនួនទៀតដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន។
ផ្សាយចេញដោយ:លោក រ៉េត ឌីណេត ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 081888767
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
