ឱកាសចុងក្រោយនៃរដូវកាល៖ ការប្រមូលផលឃ្មុំផ្កាមៀនធម្មជាតិ នៅចម្ការកោះក្របី នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ
ភ្នំពេញ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហាផលិតផលធម្មជាតិ ដែលចង់ស្វែងយល់ ឬទស្សនាផ្ទាល់ពីចង្វាក់ផលិតកម្មប្រមូលផលទឹកឃ្មុំ នឹងអាចចូលរួមទស្សនានៅទីតាំងចម្ការផ្ទាល់បាន នាថ្ងៃសៅរ៍ ទី២៣ ឧសភា ២០២៦ នេះ។
ការប្រមូលផលឃ្មុំផ្កាមៀនធម្មជាតិ នៅចម្ការកោះក្របី សម្រាប់ថ្ងៃនេះ គឺជា «រដូវកាលបង្ហើយ» (វគ្គចុងក្រោយ) នៃរដូវកាលប្រមូលផលប្រចាំឆ្នាំ។ ការបើកឱ្យចូលទស្សនាផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីតម្លាភាព និងគុណភាពពិតៗនៃទឹកឃ្មុំធម្មជាតិដែលដកចេញពីចម្ការ។
📍 ទីតាំងចម្ការ៖ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ក្បែរវត្តនិគ្រោធវន្ត ហៅវត្តគល់ទទឹង)។
📞 ព័ត៌មានលម្អិត និងទំនាក់ទំនង៖ សូមទូរសព្ទទៅកាន់លេខ 010 677 708។
សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រផលិតផលធម្មជាតិទាំងអស់គ្នា!
#ទឹកឃ្មុំផ្កាមៀនធម្មជាតិ #ចម្ការកោះក្របី #ផលិតផលក្នុងស្រុក
ផ្សាយចេញ:លោក រ៉េត ឌីណេត វិហារសួគ៌ និពន្ធនាយកកោះឯករាជ្យ
ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦
