ក្រុងអរិយក្សត្រ ប្តេជ្ញារួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ខេត្តកណ្តាល៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងអរិយក្សត្រ និងកងកម្លាំងប្រដាប់អាវុធ បានចូលរួមកិច្ចប្រជុំពិភាក្សាលើវិធានការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ឺង សុផាន់ណា អភិបាលរងក្រុងអរិយក្សត្រ តំណាងលោក ចាន់ តារា អភិបាលក្រុង រួមជាមួយអធិការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំ “ក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅសាលាខេត្តកណ្តាល។
• ចំណុចសំខាន់ៗនៃកិច្ចប្រជុំ៖
• ការទប់ស្កាត់៖ បង្កើនការយកចិត្តទុកដាក់លើរាល់សកម្មភាពមិនប្រក្រតីដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ។
• ការយល់ដឹង៖ ជាផ្នែកមួយនៃយុទ្ធនាការការពារប្រជាពលរដ្ឋពីការចាញ់បោកជនខិលខូចដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងរូបភាពផ្សេងៗ។
ផ្សាយចេញដោយ:រ៉េត ឌីណេត
ថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦
