អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងលាងសម្អាតផ្លូវ និងរៀបចំសណ្តាប់ធ្នាប់នៅសង្កាត់ស្វាយប៉ាក
ភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះយុទ្ធនាការសម្អាតអនាម័យ បរិស្ថាន និងបាញ់ទឹកលាងសម្អាតផ្លូវលេខ ១៣០០ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានណែនាំឱ្យអាជ្ញាធរសង្កាត់ សហការជាមួយបងប្អូនអាជីវករដែលលក់ដូរនៅតាមបណ្ដោយផ្លូវ ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យចូលរួមថែរក្សាសណ្ដាប់ធ្នាប់ និងអនាម័យតាមទីសាធារណៈឱ្យបានល្អប្រសើរ។ បន្ថែមលើនេះ លោកបានរំលឹកដល់អាជីវករទាំងអស់ ត្រូវគោរពតាមការសន្យាជាមួយអាជ្ញាធរ ជាពិសេសការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវម៉ោងពេលលក់ដូរ ដើម្បីជៀសវាងការបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
ផ្សាយដោយ:លោក រ៉េត ឌីណេត
ថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦
