លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខគ្រួសារសពវីរយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិ
ខេត្តសៀមរាប៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងបរិយាកាសប្រកបដោយក្តីសង្វេគ និងការសោកស្តាយជាពន់ពេក។
• សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
• សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារសព លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវផ្ទាល់ រួមមាន៖ ថវិកា, ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត។
ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទូទាំងប្រទេស សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនគ្រប់រូប ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងថែរក្សាសុខសន្តិភាពជូនមាតុភូមិ។
អត្ថបទដោយ៖ រ៉េត ឌីណេត
ថ្ងៃអាទិត្យ ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦
