ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។
អង្គសន្និបាតនេះ ប្រារព្ធឡើងនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក ព្រមទាំងដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៦។
ផ្សាយចេញពី:លោក រ៉េត ឌីណេត កោះឯករាជ្យ ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម/ 081888767
ផ្សាយចេញ:ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦
ប្រភព:ស្នងការដ្ឋាននគរបាលខេត្តកណ្តាល
