គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បើកយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងល្បាតការពារសន្តិសុខជូនពលរដ្ឋ
ខណ្ឌប្ញស្សីកែវ៖ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កងកម្លាំងចម្រុះនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះអនុវត្តការងារឆែកឆេរអាវុធជាតិផ្ទុះ និងល្បាតក្នុងមូលដ្ឋាន កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
កងកម្លាំងសរុបចំនួន ៥២នាក់ ដឹកនាំដោយលោក សន សោភ័ណ្ឌ អភិបាលរងខណ្ឌ បានប្រមូលផ្តុំត្រួតពិនិត្យនៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។ ក្រោយបញ្ចប់ការត្រួតពិនិត្យតាមដងផ្លូវ អាជ្ញាធរបានបន្តបេសកកម្មចុះល្បាតដោយផ្ទាល់តាមសង្កាត់ទាំង៧ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបង្ការបទល្មើសនានា ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន។
ផ្សារចេញដោយ: លោក រ៉េត ឌីណេត
ផ្សារចេញ:ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦
