Skip to content
កាសែត កោះឯករាជ្យ

កាសែត កោះឯករាជ្យ

កាសែត កោះឯករាជ្យ

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣

សហការី November 17, 2025 1 min read

ថ្ងៃចន្ទ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចសូមថ្លែងអំណរព្រះគុណ និងអរគុណ ប្រកបដោយសទ្ធាជ្រះថ្លា និងសូមសម្ដែងមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះគណៈសង្ឃទាំងពីរគណៈ ដែលបានយាង និមន្ត និងអញ្ជើញចូលរួមក្នុងពិធី «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ក្នុងគោលបំណងវាយតម្លៃ ការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ ដើម្បីកែលម្អបទដ្ឋាន និងគោលការណ៍ សម្រាប់ដឹកនាំ និងគ្រប់គ្រងព្រះពុទ្ធសាសនា, កំណត់ និងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមទាំងឡាយ, ព្រមទាំង តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តសង្ឃប្រកាស ដែលបានដាក់ចេញនាឆ្នាំកន្លងមក សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព, ការលើកស្ទួយប្រពៃណីទំនៀមទម្លាប់ និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិរក្ស និងការអភិវឌ្ឍព្រះពុទ្ធសាសនា, ការទ្រទ្រង់ និងការលើកកម្ពស់សីលធម៌សង្គម និងសុខដុមនីយកម្មសាសនានៅកម្ពុជា ។
សម្តេចតេជោសូមវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលបានលើកឡើងអំពីសមិទ្ធផល គួរជាទីមោទនៈ ក្នុងវិស័យធម្មការ និងសាសនា, ជាពិសេសការពង្រឹង និងការពង្រីកពុទ្ធិកសិក្សា ការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យពាហិរសាសនា និងសុខដុមនីយកម្មសាសនា ដែលជាបុរេលក្ខខណ្ឌសម្រាប់សុខសន្តិភាព សុខដុមរមនាសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ សម្តេចតេជោបានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ច្បាស់ថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ប៉ុន្តែពុំមានការរឹតត្បិតលើសិទ្ធិសេរីភាពខាងសាសនានោះទេ។ នេះគឺជាដំណើរទៅមុខលើផ្លូវដ៏ត្រឹមត្រូវមួយ ដែលវិស័យសាសនា រួមមាន៖ ព្រះពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ត្រូវបានបើកទូលាយ ក្នុងការប្រតិបត្តិជំនឿ ហើយធ្វើឱ្យប្រជាជន ដែលរស់នៅក្នុងសង្គមកម្ពុជា អាចរស់នៅសុខដុមរមនា មិនមានទំនាស់ប្រេះឆា ឬជម្លោះសាសនានោះឡើយ។ ទន្ទឹមនេះ ព្រះពុទ្ធសាសនាបាននិងកំពុងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ សង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈការអភិវឌ្ឍផ្នត់គំនិត ឥរិយាបថ និងសកម្មភាព ដែលឈរលើមូលដ្ឋានទស្សនវិជ្ជាព្រះពុទ្ធ។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា គឺជាកម្លាំងចលករយ៉ាងសកម្ម ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ទាំងផ្លូវចិត្ត និងផ្លូវកាយ របស់ប្រជាពលរដ្ឋខ្មែរ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព។ ម៉្យាងទៀត ព្រះពុទ្ធសាសនា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសុខដុមរមនាសង្គម និងនយោបាយកម្ពុជា តាមរយៈការយល់ដឹងកាន់តែប្រសើរអំពីទ្រឹស្តី «កម្មផល»។ សម្ដេច ហ៊ុន សែន បាន​លើកឡើង​ពីការមិន​កាត់ផ្ដាច់គ្នា​បានរវាង​អាណាចក្រ និងពុទ្ធចក្រក្នុងសង្គមខ្មែរ។សម្តេច​តែងតែ​ប្រកាន់ខ្ជាប់នូវការបំពេញឱ្យគ្នា​រវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងដំណើរដឹកនាំប្រទេស​ចាប់តាំងពី​ឆ្នាំ១៩៧៩មក។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឱ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួមពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។ សម្ដេចតេជោបានមានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្ដោយឱ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។ សម្ដេចបានសម្តែងការហួសចិត្តចំពោះការប្រមាថរបស់ប្រទេសជិតខាងដែលចង់វាយចូលទឹកដីខ្មែរយកខេត្តមួយចំនួនដើម្បីដោះដូរប្រាសាទខ្មែរមួយចំនួននោះ ដោយសម្តេចចោទសួរថា អ្នកដែលប្រមាថបែបនេះ ពួកគេពាក់ក្បាលដែកមែនទេ?។ សម្តេចតេជោបន្តថា ក្នុងនាមជាអគ្គភស្ដុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធ បានប្រកាសថា កម្ពុជានឹងមានការផលិតនូវប្រព័ន្ធការពារដល់កងទ័ពទាំងអស់ ហើយថែមទាំងនាំចេញទៅក្រៅប្រទេសផងដែរ។
សម្ដេចតេជោបញ្ជាក់ថា សូម្បីតែករណីភាគីយោធាថៃបាញ់ប្រហារមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ក៏សម្ដេចធិបតីបានសុំយោបល់សម្ដេចជាមុនដែរ យើងមិនមែនខ្លាចការវាយនោះទេ ប៉ុន្តែវាយហើយវាបានផលមកវិញជាអ្វី?។
នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ចាត់ទុកយុទ្ធសាស្ត្រ «ស្ងាត់ តែមិនស្ងៀម» គឺជាយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ។ យុទ្ធសាស្ត្រនេះបានបញ្ជាក់ពីសកម្មភាពរបស់រដ្ឋាភិបាលប្រឹងប្រែងដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់ និងមិនតក់ក្រហល់ឡើយ។សម្ដេចបានលើកករណីនៅភូមិព្រៃចាន់នៅខេត្តបន្ទាយមានជ័យថា ថៃបានព្យាយាមធ្វើទុកបុកម្នេញមកដល់កម្ពុជា ដើម្បីឱ្យប្រព្រឹត្តទង្វើផ្ទុយពីកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយបង្កើតបានជាសង្គ្រាមជាថ្មី។ ដោយសារមើលឃើញពីបំណងបែបនេះទើបរដ្ឋាភិបាលនិងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅបន្តរក្សាភាពស្ងៀមស្ងាត់ មិនតបត ដែលអាចនាំឱ្យមានជម្លោះទ្រង់ទ្រាយធំម្ដងទៀតនោះទេ តែយ៉ាងណាសម្ដេចស្នើឱ្យជឿជាក់លើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែន ឥឡូវយន្តការជាច្រើនកំពុងតែដំណើរការ ក្នុងនោះកាលពីម្សិលមិញ ក្រុមការងារ GBC បានដើរវាស់វែងបង្គោលព្រំដែនថែមទៀត។សម្ដេចតេជោបានបញ្ជាក់ជាថ្មីថា តាំងពីថៃបិទព្រំដែនមក កម្ពុជាមិនដែលទៅសុំបើកទេវិញនោះទេ ហើយទោះបីបិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅស្នើសុំបើកវិញដែរ។សម្ដេចតេជោ បញ្ជាក់ថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើណាមួយដែលទៅសុំបើកព្រំដែនកម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភាគី។ ប៉ុន្តែកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់។សម្ដេចតេជោបានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មកម្ពុជា និងថៃភាគីទាំងពីរកំពុងតែលេងល្បែងចាញ់ចាញ់ដូចគ្នា ប៉ុន្តែយើងលោតទាបធ្លាក់មកវិញក៏ឈឺតិចដែរ តែថៃលោតខ្លាំងធ្លាក់មកវិញក៏ឈឺខ្លាំងដែរ។សម្ដេចបានបញ្ជាក់ថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្តិភាព គឺគ្មានទេ ហើយសម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដី ដើម្បីទទួលបានសន្តិភាពនោះទេ។សម្ដេចតេជោបានបញ្ជាក់ថា ការដែលថៃបិទព្រំដែនជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៌ា។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការវិលទៅរកសន្តិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះប្រទេសទាំងពីរកំពុងស្ថិតនៅក្នុងស្ថានភាព ចាញ់ ចាញ់ទាំងសងខាង។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចសូមឱ្យ «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣» នេះ សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ដើម្បីអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនាឱ្យកាន់តែរីកចម្រើន និងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា តាមរយៈការអប់រំសីលធម៌សង្គម និងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ៕

Post navigation

Previous: ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ផ្ញើរត្រាក់ទ័រ​ ១​គ្រឿង​ជូនសហគមន៍កសិកម្មព្រៃតាព្រឹត និងសហគមន៍បន្លែ​ព្រៃធំ​ បៃតង ដើម្បីចូលរួមពង្រីកផ្ទៃដីដាំដុះ​ កាត់បន្ថយថ្លៃដើម​ ធានាសុវត្ថិភាពស្បៀង​ និងបង្កើនចំណូល​របស់ប្រជាកសិករយើង
Next: លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបនិងពង្រឹងការងារជំនាញស្រាវជ្រាវនិងបង្រ្កាប…
  • រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
    រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
    by សហការី
    February 24, 2026
  • រដ្ឋបាលខេត្តកណ្ដាល ប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងពលករទើបត្រឡប់ពីប្រទេសថៃ
    រដ្ឋបាលខេត្តកណ្ដាល ប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងពលករទើបត្រឡប់ពីប្រទេសថៃ
    by សហការី
    February 24, 2026
    ខេត្តកណ្តាល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦៖ ដើមី្បឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារស្របច្បាប់ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមទាំងឯកសារអត្តសញ្ញាណផ្សេងៗទៀត ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាខេត្តកណ្តាល (សាល B ទីតាំងថ្មីបណ្តោះអាសន្ន) ក្រោមអធិបតីភាព លោកជំទាវ
  • ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ
    ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ
    by សហការី
    February 22, 2026
  • កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!
    កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!
    by សហការី
    February 22, 2026
  • លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន
    លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន
    by សហការី
    February 21, 2026
    លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន កណ្តាល៖ លោក យ៉ាន់ រឿន សមាជិកគណៈអចិន្រ្តៃយ៍គណបក្ស ស្រុកខ្សាច់កណ្តាល បានចុះពិនិត្យយ៉ាងយកចិត្តទុកដាក់លើការរៀបចំទីតាំងសម្រាប់ផ្តល់សេវាថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ និងបានបន្តចុះតាមដានកិច្ចប្រជុំប្រចាំខែនៅថ្នាក់មូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការពង្រឹងការងារនៅមូលដ្ឋាន។ សកម្មភាពចុះមូលដ្ឋាននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ៥កើត
  • ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង
    ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង
    by សហការី
    February 21, 2026
    ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង (ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ
  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខគ្រួសារសពវីរយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិ
    by សហការី
    February 15, 2026
    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសួរសុខទុក្ខគ្រួសារសពវីរយុទ្ធជនដែលបានពលីក្នុងបុព្វហេតុជាតិ ខេត្តសៀមរាប៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងបរិយាកាសប្រកបដោយក្តីសង្វេគ និងការសោកស្តាយជាពន់ពេក។ •
  • លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ពាំនាំអំណោយសួរសុខទុក្ខស្ត្រីសម្រាលកូនលើរ៉ឺម៉ក ខណៈបញ្ជូនទៅមណ្ឌលសុខភាព
    លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ពាំនាំអំណោយសួរសុខទុក្ខស្ត្រីសម្រាលកូនលើរ៉ឺម៉ក ខណៈបញ្ជូនទៅមណ្ឌលសុខភាព
    by សហការី
    February 12, 2026
    លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ពាំនាំអំណោយសួរសុខទុក្ខស្ត្រីសម្រាលកូនលើរ៉ឺម៉ក ខណៈបញ្ជូនទៅមណ្ឌលសុខភាព [ខេត្តកណ្តាល] — សកម្មភាពមនុស្សធម៌ និងការយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅតែជាអាទិភាពចម្បងរបស់អាជ្ញាធរ។ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល
  • លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំ នាំយកអំណោយសប្បុរសជន ចែកជនគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៣២ គ្រួសារ
    លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំ នាំយកអំណោយសប្បុរសជន ចែកជនគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៣២ គ្រួសារ
    by សហការី
    February 12, 2026
    លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំ នាំយកអំណោយសប្បុរសជន ចែកជនគ្រួសារវីរៈកងទ័ពជួរមុខចំនួន ៣២ គ្រួសារ អាជ្ញាធរឃុំជ្រៃលាស់ នាំយកអំណោយសប្បុរសជន ចែកជូនគ្រួសារកងទ័ពជួរមុខចំនួន ៣២គ្រួសារ [ខេត្តកណ្តាល] – ស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែបន្តស្តែងចេញតាមរយៈសកម្មភាពមនុស្សធម៌យ៉ាងសកម្ម។ កាលពីថ្ងៃទី១១
  • អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីសម្រួលការធ្វើដំណើរជូនពលរដ្ឋ
    អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីសម្រួលការធ្វើដំណើរជូនពលរដ្ឋ
    by សហការី
    February 11, 2026
    អភិបាលខណ្ឌជ្រោយចង្វារ ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងអនាម័យតាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីសម្រួលការធ្វើដំណើរជូនពលរដ្ឋ ភ្នំពេញ៖ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន គឺជាភារកិច្ចចម្បងរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងសេចក្តីសុខជូនប្រជាពលរដ្ឋ។ ជាក់ស្តែង អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពង្រឹងសណ្តាប់ធ្នាប់
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះ
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះ
    by សហការី
    February 11, 2026
    រដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន សំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤៦នាក់ មកពីខេត្តក្រចេះ ខ្លឹមសារ៖ ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A មកពីខេត្តក្រចេះ
  • មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…
    មន្ត្រីរាជការខេត្តកណ្តាល អញ្ជើញ​ប្រារព្ធ​ពិធី​បុណ្យខួប​ ៥៦ឆ្នាំ នៃ​ការ​បក​ប្រែ​គម្ពីរ​ព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំព្ញកគុណក្រុមជំនុំព្រះត្រៃបិដក…
    by សហការី
    February 10, 2026
  • រដ្ឋបាលខណ្ឌឫស្សីកែវ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារសពអនុប្រធានភូមិកោះអណ្តែត
    រដ្ឋបាលខណ្ឌឫស្សីកែវ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារសពអនុប្រធានភូមិកោះអណ្តែត
    by សហការី
    February 9, 2026
    រដ្ឋបាលខណ្ឌឫស្សីកែវ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារសពអនុប្រធានភូមិកោះអណ្តែត ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌឫស្សីកែវ តំណាងឱ្យលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌ និងសង្កាត់ អញ្ជើញចូលរួមក្នុងពិធីបុណ្យសព
  • អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំណែនាំក្រុមយុវជនដែលជួបជុំគ្នានៅយប់រំលងអាធ្រាត្រ
    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំណែនាំក្រុមយុវជនដែលជួបជុំគ្នានៅយប់រំលងអាធ្រាត្រ
    by សហការី
    February 8, 2026
    អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំណែនាំក្រុមយុវជនដែលជួបជុំគ្នានៅយប់រំលងអាធ្រាត្រ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះប្រតិបត្តិការឃាត់ខ្លួនក្រុមយុវជនមួយក្រុមធំ ដែលបានមកជួបជុំគ្នានៅក្បែរអតីតព្រលានយន្តហោះពោធិ៍ចិនតុងចាស់ ដើម្បីធ្វើការសាកសួរ និងអប់រំណែនាំមុននឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ព័ត៌មានលម្អិតនៃហេតុការណ៍៖ ពេលវេលា៖ ម៉ោង ១:៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ទីតាំង៖ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី៣
  • អភិបាលខណ្ឌឫស្សីកែវ ដឹកនាំយុទ្ធនាការចុះសម្អាតបរិស្ថាន និងកែលម្អសោភ័ណភាពជុំវិញមណ្ឌលសុខភាពសម្ដេចឪ
    អភិបាលខណ្ឌឫស្សីកែវ ដឹកនាំយុទ្ធនាការចុះសម្អាតបរិស្ថាន និងកែលម្អសោភ័ណភាពជុំវិញមណ្ឌលសុខភាពសម្ដេចឪ
    by សហការី
    February 7, 2026
    អភិបាលខណ្ឌឫស្សីកែវ ដឹកនាំយុទ្ធនាការចុះសម្អាតបរិស្ថាន និងកែលម្អសោភ័ណភាពជុំវិញមណ្ឌលសុខភាពសម្ដេចឪ [រាជធានីភ្នំពេញ]៖ ក្នុងស្មារតីលើកកម្ពស់អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារមន្ត្រីរាជការ និងកម្លាំងជំនាញចុះធ្វើសកម្មភាពដោយផ្ទាល់ ក្នុងយុទ្ធនាការសម្អាតបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវថ្មើរជើង ស្ថិតក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។ សកម្មភាពដ៏សកម្មនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ
  • អភិបាលស្រុកខ្សាច់កណ្តាល អំពាវនាវឱ្យបញ្ឈប់ការប្រើចំពាមកៅស៊ូបាញ់សត្វក្នុងភូមិដ្ឋាន ក្រោយបង្កឱ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋ
    អភិបាលស្រុកខ្សាច់កណ្តាល អំពាវនាវឱ្យបញ្ឈប់ការប្រើចំពាមកៅស៊ូបាញ់សត្វក្នុងភូមិដ្ឋាន ក្រោយបង្កឱ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋ
    by សហការី
    February 7, 2026
    អភិបាលស្រុកខ្សាច់កណ្តាល អំពាវនាវឱ្យបញ្ឈប់ការប្រើចំពាមកៅស៊ូបាញ់សត្វក្នុងភូមិដ្ឋាន ក្រោយបង្កឱ្យខូចខាតទ្រព្យសម្បត្តិពលរដ្ឋ [ខ្សាច់កណ្តាល] – លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានចេញសារព្រមាន និងអំពាវនាវជាសាធារណៈកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាពប្រើប្រាស់ចំពាមកៅស៊ូបាញ់សត្វក្នុងតំបន់លំនៅដ្ឋាន ក្រោយពីមានករណីបាញ់សត្វចាប ប៉ុន្តែបានផ្លាតគ្រាប់ទៅចំកញ្ចក់រថយន្ត បង្កឱ្យមានការខូចខាត។ តាមរយៈសារអប់រំរបស់លោកអភិបាលស្រុក
  • ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញព្រះរាជកិច្ចទទួលស្វាគមន៍ភ្ញៀវបរទេសជាន់ខ្ពស់ ជំនួសព្រះអង្គ
    ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញព្រះរាជកិច្ចទទួលស្វាគមន៍ភ្ញៀវបរទេសជាន់ខ្ពស់ ជំនួសព្រះអង្គ
    by សហការី
    February 6, 2026
    ព្រះមហាក្សត្រ ត្រាស់បង្គាប់ឱ្យសម្តេចតេជោ ហ៊ុន សែន បំពេញព្រះរាជកិច្ចទទួលស្វាគមន៍ភ្ញៀវបរទេសជាន់ខ្ពស់ ជំនួសព្រះអង្គ ដោយសារស្ថានភាពព្រះរាជសុខភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពុំទាន់អាចបំពេញព្រះរាជកិច្ចបាន ព្រះអង្គបានប្រគល់ភារកិច្ចជូន សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ពីប្រទេសជិតខាង
  • រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំផ្សពិភាក្សាស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន
    រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំផ្សពិភាក្សាស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន
    by សហការី
    February 6, 2026
    រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំផ្សពិភាក្សាស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំកិច្ចប្រជុំពិភាក្សាពិសេសមួយជាមួយតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវករតាមដងផ្លូវ ដើម្បីពង្រឹងការយល់ដឹង និងកិច្ចសហការក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោក ឡុង ង៉ែត អភិបាលរងខណ្ឌឫស្សីកែវ
  • រដ្ឋបាលខណ្ឌកំបូល និងស្រុកអង្គស្នួល ជួបពិភាក្សាពង្រឹងកិច្ចសហការសន្តិសុខ និងសណ្តាប់ធ្នាប់
    រដ្ឋបាលខណ្ឌកំបូល និងស្រុកអង្គស្នួល ជួបពិភាក្សាពង្រឹងកិច្ចសហការសន្តិសុខ និងសណ្តាប់ធ្នាប់
    by សហការី
    February 6, 2026
    រដ្ឋបាលខណ្ឌកំបូល និងស្រុកអង្គស្នួល ជួបពិភាក្សាពង្រឹងកិច្ចសហការសន្តិសុខ និងសណ្តាប់ធ្នាប់ ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌកំបូល (រាជធានីភ្នំពេញ) និងរដ្ឋបាលស្រុកអង្គស្នួល (ខេត្តកណ្តាល) បានរៀបចំកិច្ចប្រជុំលើកទី៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំប្រទល់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាពរួមរបស់
  • រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះល្បាតពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១
    រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះល្បាតពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១
    by សហការី
    February 6, 2026
    រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះល្បាតពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១ (ភ្នំពេញ)៖ យោងតាមផែនការដឹកនាំរបស់ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នាត្រីមាសទី១ ឆ្នាំ២០២៦នេះ អាជ្ញាធរមូលដ្ឋានបានបន្តសកម្មភាពចុះពង្រឹងសន្តិសុខយ៉ាងសកម្ម។ ជាក់ស្តែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦ រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងស្តីពី ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅសាលាខេត្តកណ្តាល សម្រាប់ឆ្នាំ២០២៦

February 24, 2026
រដ្ឋបាលខេត្តកណ្ដាល ប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងពលករទើបត្រឡប់ពីប្រទេសថៃ រដ្ឋបាលខេត្តកណ្ដាល ប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងពលករទើបត្រឡប់ពីប្រទេសថៃ
  • ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ប្រកាសសមាសភាពក្រុមការងារជំរុញការផ្តល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ និងពលករទើបត្រឡប់ពីប្រទេសថៃ

February 24, 2026
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ
  • ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ផ្ញេីសារលិខិតជូនពរ​​ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន​ នាឱកាសនៃពិធីចម្រើនជន្មាយុ

February 22, 2026
កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!! កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!
  • សង្គម

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!

February 22, 2026
លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន
  • ព័ត៌មានជាតិ
  • សង្គម

លោក យ៉ាន់ រឿន ចុះពិនិត្យការរៀបចំទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណ និងចុះពង្រឹងការងារមូលដ្ឋាន

February 21, 2026
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង
  • ព័ត៌មានជាតិ

ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារសិក្សាថ្មី និងការរៀបចំទីធ្លា នៅសាលាបឋមសិក្សាដើមឫស ស្រុកកណ្តាលស្ទឹង

February 21, 2026