ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពទូទៅនៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគិតមកទល់ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ចំនួនជនភៀសសឹកដែលមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានកើនឡើងប្រមាណ ៨០០គ្រួសារហើយ បន្ទាប់ពីព្រឹត្តិការណ៍បាញ់ប្រហារយ៉ាងសាហាវពីសំណាក់យោធាថៃ មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ០៣នាក់ និងស្លាប់ ០១នាក់។
សូមជម្រាបជូនថា ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានចាកចេញពីភូមិអស់ហើយ ដើម្បីមកកាន់មណ្ឌលសុវត្ថិភាព និងខ្លះទៅស្នាក់នៅបណ្ណោះអាសន្នជាមួយសាច់ញាតិ ដោយឡែកសម្រាប់ភូមិជោគជ័យវិញ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួន បន្តស្នាក់នៅក្នុងភូមិ និងមួយចំនួនបានភៀសខ្លួនមកមណ្ឌលសុវត្ថិភាព។
