កុំថាឡើយ១ម៉ែត្រ ទោះបីជា ១ចង្អាម ក៏មិនអោយបាត់ដែរ!!
បន្ទាប់ពីបានឃើញនៅ ការផ្សព្វផ្សាយរបស់បងប្អូនសារព័ត៌មានជាច្រើន ថាមានករណីសាងសង់ រំលោភលើត្រង់ចំណុច ប្រឡាយទ្វារទឹក ទី១ ដែលស្ថិតក្នុងភូមិធំខាងត្បូង សង្កាត់ពញាពន់
ខណ្ឌព្រែកព្នៅ÷
នាព្រឹកថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦
លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌ ព្រែកព្នៅ បានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យនៅការដ្ឋានសាងសង់របងមួយកន្លែង ដែលមានការសង្ស័យ ថាពិតជាបាន សាងសង់លើដីចំណីប្រឡាយទ្វារទឹករបស់រដ្ឋដែរឬទេ??
យោងតាមការ វ៉ាស់ស្ទង់ ជាក់ស្តែង របស់ម៉ាស៊ីន DGPS ឬហៅថា ចុច យាមការ ក៏បានរកឃើញ យ៉ាងច្បាស់លាស់ គឺមានចំណុចខ្លះត្រឹមត្រូវ និងចំនុចខ្លះមិនបានត្រឹមត្រូវទេ..
ដោយមើលឃើញដូចនេះហើយ លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខណ្ឌព្រែកព្នៅ លោកក៏បានស្នើសុំអោយ ម្ចាស់ការដ្ឋានសាងសង់របងខាងលើ សុំផ្អាកការសាងសង់ ជាបន្ទាន់ ចំណែកឯ ច្បាប់សុំ សាងសង់លំនៅដ្ឋាន គឺអាចសាងសង់បានដោយធម្មតា។
ជាចុងក្រោយនេះ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកក៏បានស្នើសុំដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្នុងទឹកដីនៃខណ្ឌព្រែកព្នៅ ទាំងមូល មុននឹងដំណើរការនៃការ សាងសង់អ្វីមួយ ត្រូវតែ ស្នើសុំច្បាប់សាងសង់អោយបានត្រឹមត្រូវ និង មានការឯកភាពពីមន្ត្រីជំនាញ ភូមិបាល ចុះវ៉ាស់វែង កំណត់អោយព្រំប្រទល់ សណ្ថានដី អោយបានត្រឹមត្រូវ ដើម្បីធ្វើឱ្យការសាងសង់របស់បងប្អូនប្រកប ដោយរលូន និងគ្មានបញ្ហាអ្វីទាំងអស់។ ជាពិសេសលោក ក៏បានសុំអរគុណ បងប្អូនក្រុមសារព័ត៌មាន ទាំងអស់ ដែលបានរាយការណ៍ជូនលោក បានទាន់ពេលវេលា ផងដែរ។
ផ្សាយចេញ: ថ្ងៃចន្ទទី២៦ ខែមករា ឆ្នាំ២០២៦
ដោយ: លោក រ៉េត ឌីណេត និពន្ធនាយក
