Skip to content
កាសែត កោះឯករាជ្យ

កាសែត កោះឯករាជ្យ

កាសែត កោះឯករាជ្យ

Primary Menu
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សង្គម
  • សេដ្ឋកិច្ច
  • កីឡា
ការិយាល័យនិពន្ធ
  • លោក ជិន ប៊ុនធឿន

រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់

សហការី June 22, 2026

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺមួយ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញករណីការដ្ឋានកាត់ទទឹងផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែមចំនួន ១ខ្សែ។ ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការចុះផ្សាយពីបណ្តាញសារព័ត៌មានមួយចំនួនជុំវិញផលប៉ះពាល់នៃការដ្ឋានមួយនេះ។

យោងតាមការបញ្ជាក់ពីទំព័រផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ គម្រោងកាត់ផ្លូវបេតុងដែលទើបនឹងស្ថាបនារួចនេះ គឺជារឿងចាំបាច់មិនអាចខ្វះបាន ដើម្បីដោះស្រាយបញ្ហាជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលតែងតែកើតមានឡើងជារៀងរាល់រដូវវស្សា។

មូលហេតុបច្ចេកទេស និងតំបន់រងការលិចលង់
អាជ្ញាធរបានគូសបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រសង្កាត់ចំនួន២ តែងតែរងការលិចលង់ធ្ងន់ធ្ងរ រួមមាន៖

សង្កាត់ទួលសង្កែទី១៖ លិចលង់កំណាត់ផ្លូវលេខ៩៣ (ស្ថិតនៅក្រុមទី២, ទី៣ ភូមិផ្សារតូច និងក្រុមទី១៥ ភូមិចុងខ្សាច់ ជាប់ព្រំប្រទល់ភូមិសាមគ្គី)។

សង្កាត់ឫស្សីកែវ៖ លិចលង់នៅតំបន់ភូមិឃ្លាំងសាំង និងភូមិសាមគ្គី។

យោងតាមការពិនិត្យផ្នែកបច្ចេកទេស ប្រព័ន្ធលូចាស់ដែលកាត់ទទឹងអតីតផ្លូវរថភ្លើងនោះ មានទំហំតូចពេក មិនអាចបូម ឬរំដោះទឹកភ្លៀងបានទាន់ពេលវេលានោះទេ ដែលជាហេតុធ្វើឱ្យទឹកហូរយឺត និងដក់លិចលំនៅដ្ឋានប្រជាពលរដ្ឋក្នុងរយៈពេលយូរ បង្កផលលំបាកដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃ។

ដំណោះស្រាយ និងការសម្របសម្រួលចរាចរណ៍
ដើម្បីដោះស្រាយបញ្ហានេះ ជាកត្តាចម្បងត្រូវស្ថាបនាប្រព័ន្ធលូរំដោះទឹកថ្មី ដោយអូសទាញទឹកចេញពីតំបន់ព្រំប្រទល់សង្កាត់ទាំងពីរ ឱ្យហូរកាត់ក្រោមផ្លូវបេតុងថ្មីនេះ រួចតភ្ជាប់ទៅប្រព័ន្ធលូមេផ្លូវលេខ៩៩ ឆ្ពោះទៅទម្លាក់ចូលព្រែកអូវែង និងបន្តហូរចូលទៅទន្លេសាប តាមរយៈស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ស្វាយប៉ាក។

ជុំវិញការចុះផ្សាយរបស់បណ្តាញព័ត៌មានមួយចំនួនដែលថា «ផ្លូវបេតុងថ្មីទើបសាងសង់រួច តែត្រូវកាត់ដាក់លូ» និងបង្កឱ្យមានការកកស្ទះចរាចរណ៍នោះ អាជ្ញាធរខណ្ឌបានទទួលស្គាល់ថា ពិតជាមានការកកស្ទះមួយខណៈពេលពិតមែន ក្នុងអំឡុងពេលដែលគ្រឿងចក្រកំពុងអនុវត្តការងារ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខណ្ឌឫស្សីកែវ បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ ដោយសារគម្រោងការដ្ឋាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះហើយ។ អាជ្ញាធរក៏បានសន្យាផងដែរថា ក្រោយពេលដាក់លូរួចរាល់ ផ្នែកបេតុងដែលបានកាត់បំផ្លាញនោះ នឹងត្រូវចាក់បំពេញ និងកែច្នៃឱ្យមានសោភ័ណភាព ក៏ដូចជាគុណភាពរឹងមាំឡើងវិញដូចដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
រៀបចំដោយ៖លោក រ៉េត ឌីណេត (កោះឯករាជ្យ)
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

Post navigation

Previous: ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
Next: គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ
  • ប្រជាពលរដ្ឋសង្កាត់ស្វាយប៉ាក សាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ១ខ្សែ ជិតផ្ទះ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកជំនន់
    ប្រជាពលរដ្ឋសង្កាត់ស្វាយប៉ាក សាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ១ខ្សែ ជិតផ្ទះ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកជំនន់
    by សហការី
    June 26, 2026
    ខណ្ឌឫស្សីកែវ៖ ផ្លូវបេតុងឆ្អឹងដែកថ្មីមួយខ្សែ ស្របមុខវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ដែលពីមុនធ្លាប់តែរងការលិចលង់ និងពិបាកធ្វើចរាចរណ៍នោះ ពេលនេះត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ ដែលកំពុងតែបង្កើតក្តីត្រេកអរ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ វឌ្ឍនភាពដ៏ប្រសើរនេះ បានស្តែងឡើងក្នុងឱកាសដែល លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ
  • គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ
    គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ
    by សហការី
    June 24, 2026
    រាជធានីភ្នំពេញ៖ ក្នុងស្មារតីមនុស្សធម៌ និងការរួមចំណែកដ៏ថ្លៃថ្លាដល់សង្គមជាតិ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ព្រះរាជអំណោយជាបច្ច័យចំនួន ១៦០ ០០០ ០០០ (មួយរយហុកសិបលាន) រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិ នាព្រឹកថ្ងៃទី២៤
  • រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់
    រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់
    by សហការី
    June 22, 2026
    ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺមួយ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ជុំវិញករណីការដ្ឋានកាត់ទទឹងផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើង) ស្ថិតក្នុងមូលដ្ឋានសង្កាត់ទួលសង្កែទី១ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងបន្ថែមចំនួន ១ខ្សែ។ ការចេញមកបកស្រាយនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការចុះផ្សាយពីបណ្តាញសារព័ត៌មានមួយចំនួនជុំវិញផលប៉ះពាល់នៃការដ្ឋានមួយនេះ។ យោងតាមការបញ្ជាក់ពីទំព័រផ្លូវការរបស់រដ្ឋបាលខណ្ឌឫស្សីកែវ គម្រោងកាត់ផ្លូវបេតុងដែលទើបនឹងស្ថាបនារួចនេះ គឺជារឿងចាំបាច់មិនអាចខ្វះបាន
  • ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
    ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
    by សហការី
    June 22, 2026
  • រដ្ឋបាលសង្កាត់ព្រែកអំពិល ចេញលិខិតបំភ្លឺបដិសេធព័ត៌មានថា លោក ធី មុនីរាជ ចាក់លុបប្រឡាយធ្វើកម្មសិទ្ធិ និងបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវ
    រដ្ឋបាលសង្កាត់ព្រែកអំពិល ចេញលិខិតបំភ្លឺបដិសេធព័ត៌មានថា លោក ធី មុនីរាជ ចាក់លុបប្រឡាយធ្វើកម្មសិទ្ធិ និងបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវ
    by សហការី
    June 22, 2026
    [ក្រុងអរិយក្សត្រ] រដ្ឋបាលសង្កាត់ព្រែកអំពិល នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល បានចេញលិខិតបំភ្លឺជាផ្លូវការមួយ បដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ លោក ធី មុនីរាជ ចៅសង្កាត់រងទី១ ថាបានចាក់លុបប្រឡាយសាធារណៈដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ យោងតាមលិខិតបំភ្លឺលេខ ០២២ ព.អ.ព ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
    by សហការី
    June 11, 2026
  • រដ្ឋបាលក្រុងអរិយក្សត្រ រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺន៦ពាន់បណ្ណ ជូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣
    រដ្ឋបាលក្រុងអរិយក្សត្រ រៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១ម៉ឺន៦ពាន់បណ្ណ ជូនប្រជាពលរដ្ឋមកពីសង្កាត់ចំនួន៣
    by សហការី
    June 10, 2026
    ខេត្តកណ្តាល៖ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងអរិយក្សត្រ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសាធារណៈ តាមរយៈការសម្របសម្រួល និងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ១៦,៣៦៥បណ្ណ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន ១៣ ក្នុងសង្កាត់ចំនួន៣ នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីធានានូវសុវត្ថិភាពដីធ្លីស្របច្បាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើងនៅបរិវេណសាលាក្រុងអរិយក្សត្រ កាលពីថ្ងៃទី១០
  • ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
    ឯកឧត្តម យូ សិរីវុឌ្ឍ និង ឯកឧត្តម ភឺន ផល្លា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេច បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៧៩៨នាក់
    by សហការី
    June 9, 2026
  • អាជ្ញាធរខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កបទល្មើស Online Scam ចំនួន ៨កន្លែងក្នុងមូលដ្ឋាន
    អាជ្ញាធរខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យទីតាំងសង្ស័យបង្កបទល្មើស Online Scam ចំនួន ៨កន្លែងក្នុងមូលដ្ឋាន
    by សហការី
    June 8, 2026
    ភ្នំពេញ៖ ក្នុងគោលដៅពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា រដ្ឋបាលខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តា ខុនដូ អាផាតមិន និងសណ្ឋាគារមួយចំនួន ដែលសង្ស័យថាអាចមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ប្រតិបត្តិការនេះដឹកនាំដោយ លោក សុខ សម្បត្តិ
  • លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំចុះអនុវត្តវិធានការរុះរើសំណង់មួយកន្លែង ដែលសាងសង់រំលោភលើដីកម្មសិទ្ធិ បន្ទាប់ពីការណែនាំជាច្រើនលើក
    លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំចុះអនុវត្តវិធានការរុះរើសំណង់មួយកន្លែង ដែលសាងសង់រំលោភលើដីកម្មសិទ្ធិ បន្ទាប់ពីការណែនាំជាច្រើនលើក
    by សហការី
    June 6, 2026
    លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដឹកនាំចុះអនុវត្តវិធានការរុះរើសំណង់មួយកន្លែង ដែលសាងសង់រំលោភលើដីកម្មសិទ្ធិ បន្ទាប់ពីការណែនាំជាច្រើនលើក ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានចុះអនុវត្តវិធានការរដ្ឋបាល ដោយធ្វើការរុះរើការដ្ឋានសាងសង់មួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃសៅរ៍ ទី០៦
  • រដ្ឋបាលខណ្ឌ មានជ័យ: ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ លោកនៅតែបើកយុទ្ធនាការក្តៅ គគុក កណ្តាប់ដៃដែក តាមកម្ទេច ចោល ប្រមូលអោយ អស់រាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
    រដ្ឋបាលខណ្ឌ មានជ័យ: ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ លោកនៅតែបើកយុទ្ធនាការក្តៅ គគុក កណ្តាប់ដៃដែក តាមកម្ទេច ចោល ប្រមូលអោយ អស់រាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams
    by សហការី
    June 2, 2026
    រដ្ឋបាលខណ្ឌ មានជ័យ: ដឹកនាំដោយលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ លោកនៅតែបើកយុទ្ធនាការក្តៅ គគុក កណ្តាប់ដៃដែក តាមកម្ទេច ចោល ប្រមូលអោយ អស់រាល់ល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ខណ្ឌមានជ័យ៖ នាព្រឹក ថ្ងៃ
  • គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៥កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៥កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
    by សហការី
    June 1, 2026
    គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៥កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ភ្នំពេញ៖ អនុវត្តតាមអនុក្រឹត្យលេខ ០០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងស្របតាមការណែនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបនិងទប់ស្កាត់រាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online
  • លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ
    លោក គ្រី ប៉េងលេង ហៅថាត់ បើកអាជីវកម្មបង្កប់ស្កេមអនឡាញ ត្រូវបាន ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែក វាយបំបែកសំបុកស្កេមអនឡាញ
    by សហការី
    May 28, 2026
  • ក្រសួងបរិស្ថាន៖ កម្ពុជាគ្រោងកៀរគរទុនវិនិយោគបៃតងជាង ៣២ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥
    ក្រសួងបរិស្ថាន៖ កម្ពុជាគ្រោងកៀរគរទុនវិនិយោគបៃតងជាង ៣២ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥
    by សហការី
    May 26, 2026
    ក្រសួងបរិស្ថាន៖ កម្ពុជាគ្រោងកៀរគរទុនវិនិយោគបៃតងជាង ៣២ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ភ្នំពេញ៖ កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបាននិងកំពុងបំប្លែងការប្រឈមទាំងនេះទៅជាឱកាស ដើម្បីឈានទៅសម្រេចបាននូវសសរស្តម្ភចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ នេះជាប្រសាសន៍ថ្លែងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត
  • ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាមប្រមាណ ១០០នាក់
    ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាមប្រមាណ ១០០នាក់
    by សហការី
    May 26, 2026
    ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាល «ជំនាញបច្ចេកទេសសារព័ត៌មាន» ដើម្បីពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈដល់សិក្ខាកាមប្រមាណ ១០០នាក់ ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រារព្ធឡើងនៅសាលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
  • លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសតាមទីតាំងស្នាក់នៅប្រមូលផ្តុំ
    លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសតាមទីតាំងស្នាក់នៅប្រមូលផ្តុំ
    by សហការី
    May 26, 2026
    លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល ដឹកនាំកម្លាំងចម្រុះចុះពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ខេត្តកណ្តាល៖ បង្ហាញពីការទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសង្គម និងសុវត្ថិភាពជូនប្រជាពលរដ្ឋ លោក អែតដា ដូរ៉ាមី អភិបាលរងនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះធ្វើការត្រួតពិនិត្យរដ្ឋបាលយ៉ាងម៉ឺងម៉ាត់ នៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រមួយចំនួនក្នុងមូលដ្ឋាន។ កិច្ចប្រតិបត្តិការដ៏សកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការចង្អុលបង្ហាញ
  • លោក ចាន់ តារា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ ដាក់ទិសដៅក្តៅពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
    លោក ចាន់ តារា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ ដាក់ទិសដៅក្តៅពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ
    by សហការី
    May 26, 2026
    លោក ចាន់ តារា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពក្រុងអរិយក្សត្រ ដាក់ទិសដៅក្តៅពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងអរិយក្សត្រ បានបើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមការដឹកនាំផ្ទាល់ពី លោក ចាន់
  • យុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មី
    យុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មី
    by សហការី
    May 24, 2026
    យុវជនគណបក្សប្រជាជនកម្ពុជាឃុំវិហារសួគ៌ បោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំថ្មី [ខេត្តកណ្តាល]៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ យុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបចំពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម
  • លោក លី ឡាវី និពន្ធនាយករងគេហទំព័រកាសែតកោះឯករាជ្យ រៀបចំពិធីឡើងគេហដ្ឋានថ្មី នៅខណ្ឌព្រែកព្នៅ
    លោក លី ឡាវី និពន្ធនាយករងគេហទំព័រកាសែតកោះឯករាជ្យ រៀបចំពិធីឡើងគេហដ្ឋានថ្មី នៅខណ្ឌព្រែកព្នៅ
    by សហការី
    May 23, 2026
    លោក លី ឡាវី និពន្ធនាយករងគេហទំព័រកាសែតកោះឯករាជ្យ រៀបចំពិធីឡើងគេហដ្ឋានថ្មី នៅខណ្ឌព្រែកព្នៅ [រាជធានីភ្នំពេញ]៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ លោក លី ឡាវី និពន្ធនាយករងនៃគេហទំព័រសារព័ត៌មាន «កាសែតកោះឯករាជ្យ» និងក្រុមគ្រួសារ
  • លោក ជិន ប៊ុនធឿន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដំឡើងប្រព័ន្ធលូ និងកែលម្អចិញ្ចើមផ្លូវជាតិលេខ៥
    លោក ជិន ប៊ុនធឿន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដំឡើងប្រព័ន្ធលូ និងកែលម្អចិញ្ចើមផ្លូវជាតិលេខ៥
    by សហការី
    May 23, 2026
    លោក ជិន ប៊ុនធឿន ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដំឡើងប្រព័ន្ធលូ និងកែលម្អចិញ្ចើមផ្លូវជាតិលេខ៥ ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សកម្មភាពចុះពិនិត្យនេះ បានធ្វើឡើងនាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភា

ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋសង្កាត់ស្វាយប៉ាក សាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ១ខ្សែ ជិតផ្ទះ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកជំនន់ ប្រជាពលរដ្ឋសង្កាត់ស្វាយប៉ាក សាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ១ខ្សែ ជិតផ្ទះ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកជំនន់
  • ព័ត៌មានជាតិ
  • លោក ជិន ប៊ុនធឿន
  • ឯកឧត្តម ឃួង ស្រេង

ប្រជាពលរដ្ឋសង្កាត់ស្វាយប៉ាក សាទរចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ១ខ្សែ ជិតផ្ទះ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងរំដោះទឹកជំនន់

June 26, 2026
គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ
  • ព័ត៌មានជាតិ

គណៈសង្ឃនាយក ប្រគល់បច្ច័យ ១៦០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតកុមារ

June 24, 2026
រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់ រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់
  • លោក ជិន ប៊ុនធឿន

រដ្ឋបាលខណ្ឌឫស្សីកែវ បកស្រាយជុំវិញករណីកាត់ផ្លូវបេតុងថ្មីដើម្បីដាក់ប្រព័ន្ធលូរំដោះទឹកជំនន់

June 22, 2026
ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី) ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)
  • ព័ត៌មានជាតិ

ក្រោមស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមការងារ ឯកឧត្តម ភឺន ផល្លា អញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ឯកឧត្តម កែវ ថៃ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី)

June 22, 2026
រដ្ឋបាលសង្កាត់ព្រែកអំពិល ចេញលិខិតបំភ្លឺបដិសេធព័ត៌មានថា លោក ធី មុនីរាជ ចាក់លុបប្រឡាយធ្វើកម្មសិទ្ធិ និងបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវ រដ្ឋបាលសង្កាត់ព្រែកអំពិល ចេញលិខិតបំភ្លឺបដិសេធព័ត៌មានថា លោក ធី មុនីរាជ ចាក់លុបប្រឡាយធ្វើកម្មសិទ្ធិ និងបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវ
  • ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ព្រែកអំពិល ចេញលិខិតបំភ្លឺបដិសេធព័ត៌មានថា លោក ធី មុនីរាជ ចាក់លុបប្រឡាយធ្វើកម្មសិទ្ធិ និងបង្ហាញពីផែនការអភិវឌ្ឍន៍ផ្លូវ

June 22, 2026
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
  • ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

June 11, 2026